Pep​៖ Man City ​អស់​ឱកាស​ហើយ ​ពាន Premier League ​

​លោក ​Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​បញ្ជាក់​​ថា​ការ​ប្រជែង​ពាន​រង្វាន់​របស់​លោក​នៅ Premier League ​បាន​អស់​ត្រឹម​យប់មិញ​នេះ​ហើយ​។

​ក្រុម Man City ​បាន​ចាញ់​ក្រុម Spurs ​ក្នុង​លទ្ធផល​ដល់​ទៅ ២-០ ​ឯ​ណោះ។ ​បរាជ័យ​នេះ​ធ្វើ​ឱ្យ​ក្រុម Man City ​ចាញ់​ពិន្ទុ​ក្រុម Liverpool ​​ដល់​ទៅ​២២​ពិន្ទុ​ទៅ​ហើយ ​ដូច្នេះ​ការ​ប្រជែង​ពាន​រង្វាន់​របស់​ពួកគេ​ក៏​ត្រូវ​អស់​ត្រឹម​នេះ​ដែរ។ ​ជាមួយ​ការ​អស់​ពាន Premier League ​នេះ ​លោក Pep ​បាន​ដាក់​គោលដៅ​យក​ពាន​រង្វាន់​ផ្សេង​វិញ​ ដើម្បី​ជា​ការ​លួង​ចិត្ត​អ្នក​គាំទ្រ។

​Pep ​បាន​និយាយ​ថា​៖ “Liverpool ​បាន​ទៅ​ឆ្ងាយ​ហើយ ​នា​រដូវ​កាល​នេះ​ពួកគេ​មិន​ជា​ល្អ និង​គ្មាន​ក្រុម​ណា​អាច​បញ្ឈប់​បាន​ឡើយ។ ​គោលដៅ​របស់​យើង​គឺ​ឈ្នះ​ពាន​រង្វាន់​ដទៃ​ទៀត ​និង​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ឱកាស​បាន​លេង UEFA Champions League ​នៅ​រដូវ​កាល​ក្រោយ”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT