Pep ​៖​បើ Man City ​មិន​ឈ្នះ UCL ​នោះ​ខ្ញុំ​នឹង​បរាជ័យ​ហើយ​

លោក Pep Guardiola ​បាន​និយាយ​ថា​រដូវ​កាល​នេះ ​ក្រុម Manchester City ​ដាក់​គោលដៅ​យក​ពាន​រង្វាន់ UEFA Champions League ​ខណៈ​ដែល Premier League ​បាន​បាត់​ទៅ​ហើយ​។Pep ​បាន​ឈ្នះ​ពាន​រង្វាន់​៥​ហើយ​ជាមួយ​ក្រុម Man City ​តាំង​ពី​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ ​ដោយ​ក្នុង​នោះ​មាន Premier League ​២​ដង។ ​ក្រុម Man City ​នេះ មិន​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប ​ហើយ​លោក Pep ​ចង់​បំបែក​ប្រវត្តិសាស្ត្រ​ចំពោះ​ពាន​រង្វាន់​នេះ ដោយ​ឈ្នះ​រដូវ​កាល​នេះ​តែ​ម្ដង។ ​

អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ថា​៖ “ច្បាស់​ណាស់ ​យើង​នឹង​ធ្វើ​វា។ ​សូម​កុំ​វិនិច្ឆ័យ​វិធី​ដែល​យើង​លេង ប៉ុន្តែ​សូម​មើល​ពាន​រង្វាន់​យើ​ឈ្នះ​វិញ។ ​ឆ្នាំ​មុន​យើង​ពិត​ជា​ធ្វើ​បាន​ល្អ ​ហើយ​អ្នក​គាំទ្រ​គិត​ថា​យើង​អាច​ឈ្នះ UCL ​បាន ប៉ុន្តែ​ចុង​ក្រោយ​វា​មិន​កើត​ឡើង​ទេ។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ចង់​និយាយ​ថា​យើង​មិន​អាច​វិនិច្ឆ័យ​លើ​អ្វី​ដែល​យើង​លេង​ឡើយ ប៉ុន្តែ​ពាន​រង្វាន់​ដែល​យើង​ឈ្នះ​គឺ​ជា​រឿង​សំខាន់។ ប្រសិន​បើ​ខ្ញុំ​មិន​​អាច​ឈ្នះ​វា​បាន​ទេ ​នោះ​ខ្ញុំ​នឹង​បរាជ័យ​”៕

ប្រភព៖​ DailyMail

  • Pep ​៖​បើ Man City ​មិន​ឈ្នះ UCL ​នោះ​ខ្ញុំ​នឹង​បរាជ័យ​ហើយ​