គ្រូ Barca ​៖​ខ្ញុំ​សង្ឃឹមថា ​យើង​អាច​ឱ្យ​ Messi ​សប្បាយ​ចិត្ត ​គាត់​នឹង​អាច​បន្ដ​នៅ​ទី​នេះ

លោក Quique Setien ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​និយាយ​ថា​ក្រុម​ការងារ​របស់​លោក​សង្ឃឹម​ថា Lionel Messi ​នឹង​សប្បាយ​ចិត្ត ​ដូច្នេះ​រូបគេ​អាច​បន្ដ​កុងត្រា​លេង​ឱ្យ​ក្រុម​នេះ​ទៀត។Setien ​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម​អ្នក​មាន​បុណ្យ​គឺ​ជា​អ្នក​គាំទ្រ​ស្ម័គ្រស្មោះ​របស់ Messi ​តាំង​ពី​យូរ​មក​ហើយ។ ​ការ​ចូល​ខ្លួន​មក​ដឹក​នាំក្រុម​អ្នក​មាន​បុណ្យ​នេះ ​លោក​តែងតែ​និយាយ​សរសើរ​ដល់ Messi ​ជា​និច្ច ​ហើយ​ក៏​សង្ឃឹម​ថា​កីឡាករ​អាហ្សង់ទីន​នេះ​នឹង​បន្ដ​កុងត្រា​ជាមួយ​ក្លឹប​ទៀត ដើម្បី​បាន​ធ្វើ​ការ​ជាមួយ​គ្នា​យូរ​ត​ទៅ​ទៀត។

អ្នក​ចាត់ការ​វ័យ​៦១​ឆ្នាំ​បាន​និយាយ​ដូច្នេះ​ថា​៖ “​ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​ធ្វើ​ឱ្យ Messi ​សប្បាយ​ចិត្ត ដូច្នេះ​គាត់​នឹង​បន្ដ​លេង​ជាមួយ​យើង​ទៀត។ ខ្ញុំ​ជឿ​ជាក់​ថា Barca ​នឹង​លេង​របៀប​ថ្មី​ហើយ​ល្អ​ប្រសើរ​ជាង​មុន។ ​ខ្ញុំ​ចង់​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ​ហើយ​ក្ដី​សុបិន​របស់​ខ្ញុំ​គឺ​ចង់ចាកចេញ​ពី​ក្លឹប​នេះ​ដោយ​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​នៅ​ពេល​ខាង​មុខ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT