Benzema ​ជា​សង្គ្រោះ Real Madrid ​យក​៣​ពិន្ទុ ​ពី​ក្រុម AT Madrid ​បាន​យប់មិញ​

ក្រុម Real Madrid ​បាន​បន្ដ​ជ័យជម្នះ​របស់​ខ្លួន​ទៀត​ហើយ ​ដោយ​ឈ្នះ​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ​១-០ ​នា​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។​Real Madrid ​លេង​ក្នុង​ដី​ខ្លួន​ឯង ​ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ ​តាំង​ពី​តង់ទី​១​ទៅ ពួកគេ​ព្យាយាម​វាយ​សម្រុក​រហូត តែ​មិន​អាច​មាន​គ្រាប់​បាល់​បាន​នោះ​ទេ។ ​ទម្រង់​ដើម ៤ ៥ ១ ​របស់ Zidane ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​នា​តង់​ទី​២ ​ដោយ Kroos ​និង Isco ​ចេញ​ជំនួស​វិញ​ដោយ​ខ្សែ​ប្រយុទ្ធ​២​នាក់។ ​ការ​ផ្លាស់​ប្ដូរ​នេះ​ហើយ ធ្វើ​ឱ្យ​ក្រុម​អធិរាជ​ស ​កាន់​តែ​មាន​ឱកាស​ច្រើន​ឡើង ​ហើយ​រក​បាន​១​គ្រាប់​នៅ​នាទី​៥៦ ​និង​ជា​គ្រាប់​ជ័យជម្នះ​តែ​ម្ដង។

ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Barcelona ​រហូត​ដល់​៦​ពិន្ទុ​ហើយ ប៉ុន្តែ​ក្រុម​អ្នក​មាន​បុណ្យ​នៅ​សល់​ការ​ប្រកួត​ក្នុង​ដៃ​១​ប្រកួត​ទៀត​នៅ​រាត្រី​នេះ ​ប៉ះ​ក្រុម Levante វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT