អង្គរថាយហ្គឺរ បង្ហាញឯកសណ្ឋានថ្មី ផលិតដោយក្រុមហ៊ុនក្នុងស្រុក

ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានធ្វើពិធីបង្ហាញឯកសណ្ឋានថ្មីសម្រាប់រដូវកាល២០២០នៅសណ្ឋាគារសុខាខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ដោយមានចំនួន៤ពណ៌ដូចរដូវកាលចាស់ដែរ គឺបៃតង, ខ្មៅ, ស និងទឹកក្រូច។

យ៉ាងណាអ្វីដែលប្លែកពីរដូវកាលមុននោះ គឺក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបបានប្ដូរទៅប្រើប្រាស់ផលិតផល NT សាជាថ្មីដែលជាក្រុមហ៊ុនខ្មែរតែម្ដងលើកិច្ចសន្យារយៈពេលមួយឆ្នាំ។

លោក Yusuke Shinoda អ្នកចាត់ការទូទៅអង្គរថាយហ្គឺរធ្លាប់ប្រាប់ CNCC កាលខែមករា ២០២០កន្លងទៅថា ការសម្រេចចិត្តជ្រើសរើសផលិតផលក្នុងស្រុកវិញនេះដោយសារតែមើលឃើញគុណភាពកើនឡើងជាងមុន និងចង់លើកស្ទួយស្នាដៃខ្មែរ ហើយមិនតែប៉ុណ្ណោះភាគីទាំងពីរក៏មានគោលដៅបំណែកកំណត់ត្រាលក់ឲ្យដាច់បាន៦០០០អាវផងដែរ។

គួរដឹងដែរថា នៅរដូវកាលថ្មី អង្គរថាយហ្គឹរក៏នឹងផ្លាស់ទីលានរបស់ខ្លួនពីកីឡដ្ឋានស្វាយធំទៅ SRU Stadium របស់ក្លិបសៀមរាបយូណាយធីតផងដែរ៕

  • អង្គរថាយហ្គឺរ បង្ហាញឯកសណ្ឋានថ្មី ផលិតដោយក្រុមហ៊ុនក្នុងស្រុក