ក្រុម Real Madrid នឹងធ្វើការប្រកួតតទល់ជាមួយក្រុម Altetico Madrid នៅម៉ោង១០យប់នេះ ក្នុងពានរង្វាន់ La Liga ។
ការប្រកួតនេះដែរ ក្រុម Real Madrid មិនមានវត្តមានរបស់ Gareth Bale ក្នុងបញ្ជីឡើយ ខណៈដែល Nacho និង Rodrygo ក៏មិនមានឈ្មោះដូចគ្នា។ បើទោះជាមិនសូវដាក់ Bale ឱ្យចូលលេងក៏ពិតមែន ប៉ុន្តែលោក Zidane នាពេលនេះហាក់ដូចជាប្ដូរចិត្តវិញហើយ លោកបានបញ្ជាក់ថាពេលនេះក្រុម Real Madrid ពិតជាត្រូវការ Bale ហើយលោកមិនគិតថារូបគេនឹងត្រូវចាកចេញនោះទេ។