លោក Frank Lampard អ្នកចាត់ការក្រុម Chelsea បាននិយាយថាក្រុមនឹងពិបាកការពារតំណែង Top4 នារដូវកាលនេះ បន្ទាប់ពីមិនអាចទិញកីឡាករថ្មីចូលក្រុមនៅខែមករានេះបាន។
ក្រុម Manchestser United និងក្រុម Spurs បាននាំចូលកីឡាករថ្មីមករួមក្រុមសម្រាប់ខែមករានេះ ដើម្បីពង្រឹងប្រជែងយកតំណែង Top4 ។ យ៉ាងណាមិញ បើងាកទៅក្រុម Chelsea វិញ ពួកគេមិនបាននាំយកកីឡាករណាម្នាក់ឡើយ ពោលគឺនឹងប្រើប្រាស់កីឡាករមានស្រាប់ក្នុងក្រុម ជាពិសេសក្មេងៗរបស់ខ្លួនដដែល។
Lampard បាននិយាយដូច្នេះថា៖ “ពេលខ្ញុំមើលទូរទស្សន៍ ខ្ញុំឃើញមានកីឡាករចុះកុងត្រាជាមួយក្រុមដទៃទៀតច្រើន។ នេះជារដូវកាលដោះដូរកីឡាករ។ ប៉ុន្តែប្រសិនបើខ្ញុំងាកមកមើលក្រុមខ្ញុំវិញ ខ្ញុំមើលឃើញតែតុទទេប៉ុណ្ណោះ។ Man Utd បានទិញកីឡាករឆ្នើមម្នាក់ Bruno ដែលជា World Class Player ។ សូម្បីតែ Sheffield United ក៏បានទិញកីឡាករថ្មីចូលក្រុមដែរ”៕ប្រភព៖ Dailymail