ខ្សែប្រយុទ្ធថៃ Teerasil Danga បានសម្រេចផ្លាស់ទៅលេងនៅ Shimizu S-Pulse របស់លីគជប៉ុនជាផ្លូវការហើយ ក្រោយពីចំណាយពេលច្រើនដែរនៅជប៉ុនកន្លងមក។
ក្លឹប Shimizu បានប្រកាសពីការទិញបាននេះ ក្រោយពីពួកគេចរចាត្រូវគ្នាជាមួយក្លឹប Muangthong United របស់ប្រទេសថៃ ហើយការប្រកាសជាផ្លូវការនឹងធ្វើក្នុងពេលឆាប់ៗខាងមុខ។ កីឡាករវ័យ៣១ឆ្នាំនេះ ត្រូវបានប្រជាជនថៃទទួលស្គាល់និងគោរពស្រលាញ់ជាខ្លាំង។ រូបគេបានបង្ហាញខ្លួនឱ្យជម្រើសជាតិថៃ ជាង១០០ប្រកួតមកហើយ និងជាប់ឈ្មោះជាកីឡាករលេខ៣ក្នុងនាមជាអ្នករកគ្រាប់បាល់ឱ្យជម្រើសជាតិច្រើនជាងគេ។
Danga ក៏បានជាប់ឈ្មោះជា Legend របស់ក្លឹប Muangthong United ផងដែរ ក្នុងនាមជាកីឡាករលេងនៅទីនេះ១១ឆ្នាំមកហើយ បង្ហាញខ្លួន២៧០ប្រកួត និងរកបាន១១៧គ្រាប់។ រូបគេក៏មានបទពិសោធច្រើនក្នុងការទៅធ្វើតេស្ដនៅក្លឹបអឺរ៉ុបផងដែរ។ នៅឆ្នាំ ២០០៧ធ្លាប់ទៅធ្វើតេស្ដនៅ Man City និងឆ្នាំ ២០១៤កន្លងទៅ ធ្វើតេស្ដនៅក្លឹប Almeria របស់ La Liga ។ Danga ធ្លាប់លេងឱ្យ Sanfrecce Hiroshima របស់លីគជប៉ុននៅឆ្នាំ ២០១៨ផងដែរ៕ប្រភព៖ Football