Can ចាកចេញ​ពី Juventus ហើយ ខណៈ​ទ្រនំ​ថ្មី​ផ្លាស់​ទៅ​ទឹកដី​អាល្លឺម៉ង់

នៅ​ថ្ងៃ​បញ្ចប់​បិទ​ទីផ្សារ​ដោះដូរ ក្លឹប​យក្ស​ Bundesliga គឺ Borussia Dortmund បាន​សម្រេច​នាំ​យក Emre Can ចេញ​ពី Juventus លើ​លក្ខខណ្ឌ​ខ្ចី​ជើង​តម្លៃ​ប្រមាណ ១ លាន​អឺរ៉ូ និង​សិទ្ធ​ទិញ​ផ្តាច់ ២៥ លាន​អឺរ៉ូ​នៅ​បញ្ចប់​រដូវ​កាល។

គួរ​បញ្ជាក់​ថា Can ទើប​បាន​បង្ហាញ​ខ្លួន ៨ ប្រកួត​គត់​ឲ្យ Juventus ​រដូវ​កាល​នេះ ដោយ​ក្នុង​នោះ​មាន ២ លើក​ជាប់​នៅ​ជម្រើស​ដំបូង បូក​ចំនួន​នាទី​សរុប​មាន​ត្រឹម ២៨០ នាទី ហើយ​កាល​ដែល​ផ្លាស់​ទៅ​ទ្រនំ​ថ្មី​ក៏​សង្ឃឹម​នឹង​អាច​បង្ហាញ​ខ្លួន​ច្រើន​ជាង​នេះ។

កីឡាករ​វ័យ ២៦ ឆ្នាំ​បាន​មកដល់ Juventus នៅ​ឆ្នាំ ២០១៨ ខណៈ​ក្លឹប​ចាស់​ដែល​រូប​គេ​ធ្លាប់​ចូលរួម​មាន Bayern Munich, Bayer Leverkusen និង Liverpool៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT