Real Madrid នឹងត្រូវតតាំងទល់ក្លឹប Atletico Madrid នាវេលាម៉ោង ១០:០០ នាទីយប់នេះលើទំព័រ CTS Sports។ ការប្រកួតដ៏សំខាន់នេះដែរ ត្រូវបានជឿថានឹងប្រមូលបានអ្នកទស្សនារាប់លាននាក់ទូទាំងសកលលោក ហើយនៅកម្ពុជាផ្ទាល់ក៏អាចនឹងច្រើនលើសលប់ផងដែរ ព្រោះលេងប៉ះចំម៉ោងល្អមិនមែនរំលងអាធ្រាត្រ។
Gareth Bale មិនមានឈ្មោះលេងទៀតហើយនៅប្រកួតរាត្រីនេះ ស្របពេលដែល Eden Hazard មិនទាន់ព្យាបាលរបួសជាសះស្បើយ។ សម្រាប់កីឡាករវែលមិនច្បាស់លាស់ពីដើមចមបញ្ហាដែលខកខាននេះឡើយ ក្រោយពេលដែលឆ្នាំ ២០២០ រូបគេទើបលេងបានពីរប្រកួតគត់ពេលប៉ះ Getafe និង Unionistas de Salamanca។
បញ្ជីទាំង ១៩ រូបមានដូចខាងក្រោម៖
អ្នកចាំទី: Thibaut Courtois, Alphonse Areola, Diego Altube
ខ្សែការពារ: Dani Carvajal, Eder Militao, Sergio Ramos, Raphael Varane, Marcelo, Ferland Mendy
ខ្សែបម្រើ: Toni Kroos, Luka Modric, Casemiro, Fede Valverde, James Rodriguez, Isco
ខ្សែប្រយុទ្ធ: Karim Benzema, Lucas Vazquez, Luka Jovic, Vinicius Junior
ប្រភព៖ Marca