Bernardo Silva ផ្ញើ​សារ​មួយ​ទៅ​កាន់ Fernandes ក្រោយ​រូប​គេ​ផ្លាស់​ចូល Man Utd

Bernardo Silva និង Bruno Fernandes គឺ​ជា​កីឡាករ​រួម​សញ្ជាតិ​ព័រទុយហ្គាល់ ដែល​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​លីគ​កំពូល​អឺរ៉ុប​ដូច​គ្នា។

ទន្ទឹម​នឹង​ការ​ផ្លាស់​មក​ចូលរួម​របស់​ Fernandes នៅ Manchester United មិត្ត​រួម​ជម្រើស​ជាតិ Silva ក៏​បាន​ផ្ញើ​សារ​នូវ​ពាក្យពេចន៍​មួយ​ចំនួន​យ៉ាង​ដូច្នោះ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​សម្រាប់​គាត់ ដោយ​វា​ជា​ជំហាន​ធំ​មួយ​នៃ​អាជីព​ដែល​គាត់​សក្តិសម​នឹង​ទទួល​បាន”។

ខ្សែ​បម្រើ​ប្រយុទ្ធ​នៅ Man City បន្ថែម​ថា៖ “Fernandes គេ​កំពុង​នឹង​បោះ​ជំហាន​ទៅ​លេង​ឲ្យ​ក្លឹប​ដែល​ល្អ​បំផុត​ក្នុង​សកលលោក ហើយ​យើង​នឹង​ក្លាយ​ជា​គូ​ប្រជែង​នឹង​គ្នា ដោយ​ក្រៅ​ពី​ការ​ប្រកួតប្រជែង​គ្នា​ខ្ញុំ​នៅ​តែ​ជូនពរ​ឲ្យ​គាត់​ទទួល​បាន​ជោគជ័យ ហើយ​ពេល​ណា​មួយ​យើង​នឹង​មាន​អាហារ​ពេល​ល្ងាច​រួម​គ្នា”។

គួរ​បញ្ជាក់​ថា Fernandes ​បាន​ផ្លាស់​ពី Sporting ​មក Utd នៅ​តម្លៃ​ខ្លួន ៦០ លាន​អឺរ៉ូ។ ដោយ​នៅ​ការ​លេង​ឲ្យ​ក្លឹប​ចាស់​ ១៧ ប្រកួត ខ្សែ​បម្រើ​រូប​នេះ​រក​បាន ៨ គ្រាប់​និង​ Assist ៧ លើក៕

ប្រភព៖ Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT