Suso ផ្លាស់ទៅទ្រនំថ្មីនៅអេស្ប៉ាញ លើលក្ខខណ្ឌខ្ចីជើង ១៨ ខែ

ក្លឹប Sevilla បាន​បញ្ជាក់​ជា​ផ្លូវការ​ជុំវិញ​កិច្ចព្រមព្រៀង​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប​មួយ​រូប​របស់​ AC Milan គឺ​កីឡាករ Suso នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​បញ្ចប់​រដូវ​កាល​ក្រោយ ២០២០-២១។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​បុរស​វ័យ ២៦ ឆ្នាំ​បាន​ផ្លាស់​ទៅ​ចូលរួម​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ​ក្លឹប​អេស្ប៉ាញ​រយៈ​ពេល ១៨ ខែ ជាមួយ​នឹង​សិទ្ធ​ទិញ​ផ្តាច់​កុងត្រា​នៅ​តម្លៃ​ខ្លួន​ប្រមាណ ២២ លាន​ផោន។

កន្លង​ទៅ Suso បាន​បាត់បង់​ឱកាស​លេង​ទាំង​ស្រុង បន្ទាប់​ពី​ការ​ដឹកនាំ​ថ្មី​របស់​លោក Stefano Pioli ដែល​រៀប​ប្រព័ន្ធ​លេង ៤-៤-២ ធ្វើ​ឲ្យ​គ្មាន​ចន្លោះ​លេង​សម្រាប់​អតីត​កីឡាករ Liverpool រូប​នេះ​ទាល់​តែ​សោះ។ រំឭក​ថា​នៅ AC Milan សរុប​ ១៥៣ ប្រកួត Suso រក​បាន ២៤ គ្រាប់​ផង​ដែរ៕

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT