ប្រធាន​ក្រុម Roma ខ្ចី​ជើង​ទៅ​ទ្រនំ​ថ្មី​ហើយ ក្រោយ​រួមរស់​អស់​ជាង ៧ ឆ្នាំ

Valencia បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ផ្លូវការ​ក្នុង​ការ​នាំ​យក​ប្រធាន​ក្រុម Roma នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​គឺ​កីឡាករ Alessandro Florenzi រហូត​ដល់​បញ្ចប់​រដូវ​កាល ២០១៩/២០។

Florenzi ដែល​រួមរស់​ជាមួយ​ Roma តាំង​ពី​រដូវ​កាល ២០១២-១៣ ជាប់​ឈ្មោះ​ជា​កីឡាករ​សំខាន់​មួយ​រូប​របស់​ក្លឹប ប៉ុន្តែ​ផ្លាស់​មក​ដឹកនាំ​ដោយ​លោក Paulo Fonseca រដូវ​កាល​នេះ​រូប​គេ​មិន​សូវ​ជា​បាន​លេង​ពេញ​ជើង​នោះ​ទេ ដោយ​បង្ហាញ​ខ្លួន​បាន ១៤ ប្រកួត​តែ​ប៉ុណ្ណោះ​នៅ Serie A។

គួរ​បញ្ជាក់​ថា​ Valencia នៅ​ពេល​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ ៧ ក្នុង​តារាង​ដោយ​មាន ៣៤ ពិន្ទុ ហើយ​ត្រូវ​ការ​ ២ ពិន្ទុ​ដើម្បី​តាម​ស្មើ Top 4 ក្នុង​ការ​ប្រជែង​យក​កៅអី​លេង UEFA Champions League រដូវ​កាល​ក្រោយ ប៉ុន្តែ​កន្លង​ទៅ​ក្រុម​នេះ​ក៏​ទើប​តែ​ទទួល​បាន​ជោគជ័យ​ធំធេង​មួយ​ក្នុង​ការ​បំបាក់ Barcelona ផង​ដែរ៕

ប្រភព៖ FoxSportAsia

  • ប្រធាន​ក្រុម Roma ខ្ចី​ជើង​ទៅ​ទ្រនំ​ថ្មី​ហើយ ក្រោយ​រួមរស់​អស់​ជាង ៧ ឆ្នាំ