ឈ្នះ​មួយ​ប្រកួត​យប់មិញ Lionel Messi បំបែក​បាន​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ

Barcelona បាន​យក​ឈ្នះ​ទៅ​លើ Leganes ក្នុង​លទ្ធផល ៥-០ កាល​ពី​យប់​មិញ ហើយ​វា​ក៏​ជា​ជ័យជម្នះ​លើក​ទី ៥០០ ដែល​ជា​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​សម្រាប់​តារា​ឆ្នើម Lionel Messi ផង​ដែរ។

Mesi បាន​ក្លាយ​ជា​កីឡាករ​ដំបូង​បង្អស់​របស់ Barcelona ដែល​អាច​សម្រេច​កំណត់ត្រា​មួយ​នេះ​បាន ហើយ​យក​ឈ្នះ​លើ Xavi Hernandez ដែល​ឈ្នះ ៤៧៦ ប្រកួត ​ស្រប​ពេល Andres Iniesta បាន ៤៥៩ ប្រកួត​មុន​ចាកចេញ​ពី Camp Nou។

ចំណោម​ជ័យជម្នះ​ទាំង​អស់ ធ្លាប់​បាន​យក​ឈ្នះ​លើ Sevilla សរុប​ ២៩ លើក ឈ្នះ At Madrid ២៤ លើក និង Real Madrid ១៩ លើក។ ក្នុង​នោះ​ដែរ​ Messi ក៏​បាន​ឈ្នះ​ក្លឹប​ទាំង ៨៦ ដែល​ខ្លួន​ធ្លាប់​តតាំង​ផ្សេងៗ​ពី​គ្នា​ថែម​ទៀត​ផង៕

ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT