Barcelona ​៖ ​ក្លឹប​នឹង​មិន​ទិញ​ខ្សែ​ប្រយុទ្ធ​មក​រួម​ក្រុម​នៅ​ខែ​មករា​នេះ​ទេ​

​ក្លឹប FC Barcelona ​បាន​ប្រកាស​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ​ពួកគេ​នឹង​មិន​ទិញ​ខ្សែ​ប្រយុទ្ធ​ណា​មក​ចូល​រួម​ក្រុម​នៅ​ខែ​មករា​នេះ​ទេ បើ​ទោះជា Suarez ​របួស​យូរ​ក៏​ដោយ។

​តាំង​ពី Suarez ​របួស​មក ​មាន​ដំណឹង​ជា​ច្រើន​ថា​ក្រុម​អ្នក​មាន​បុណ្យ​នឹង​ទិញ​កីឡាករ​ថ្មី​មក​រួម​ក្រុម ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​ឱ្យ​កាន់​តែ​មុត​ថែម​ទៀត។ ​កីឡាករ​ជា​ច្រើន ត្រូវ​បាន​គេ​គេ​ចុច​ឈ្មោះ ​ហើយ​ក្នុង​នោះ​ក៏​មាន Rodrigo ​របស់​ក្រុម Valencia ​ផង​ដែរ។ ​តែ​គួរ​ឱ្យ​ស្ដាយ ​ការ​ផ្ទេរ​មិន​អាច​កើត​មាន​ឡើង​បាន​ឡើយ។ ក្លឹប Barcelona ​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ ​ពួកគេ​នឹង​មិន​ទិញ​កីឡាករ​ណា​ម្នាក់​មក​រួម​ក្រុម​ទៀត​នោះ​ទេ។

លោក Quique Setien ​អ្នក​ចាត់ការ​ក្រុម Barcelona ​បញ្ជាក់​ថា​សមាជិក​ដែល​មាន​នៅ​ក្នុង​ក្រុម​បច្ចុប្បន្ន​នេះ ​សមស្រប​សម្រាប់​លោក ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​បាន​ហើយ។ ​អវត្តមាន Suarez ​ជា​បញ្ហា ប៉ុន្តែ​លោក​ក៏​អាច​រក​អ្នក​មក​ជំនួស​បាន​ដែរ ​ក្នុង​សមាជិក​ក្រុម​ដែល​មាន​ស្រាប់៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT