ក្រុមបិសាចក្រហម Manchester United ទិញបានខ្សែបម្រើ Bruno Fernandes ពីក្លឹបជើងខ្លាំងព័រទុយហ្គាល់ Sporting Lisbon ហើយក្នុងតម្លៃខ្លួន៦៨លានផោន កុងត្រា៥ឆ្នាំកន្លះ។
ក្នុងការបង្ហាញវត្តមានដំបូងក្នុងឯកសណ្ឋានរបស់ក្រុម Manchester United ខ្សែបម្រើ Bruno បាននិយាយដូច្នេះថា៖ “ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍លើ Man Utd បន្ទាប់ពីកីឡាករ Ronaldo បានមកលេងនៅទីនេះ។ ពេលនោះ ខ្ញុំក៏បានក្លាយជាអ្នកគាំទ្រក្លឹបនេះទៅហើយ។ ការបានក្លាយជាកីឡាកររបស់ Man Utd ជាក្ដីស្រមៃរបស់ខ្ញុំ ហើយខ្ញុំសន្យាជាមួយអ្នកគាំទ្រថា ខ្ញុំនឹងផ្ដល់គ្រប់យ៉ាងដែលមានដើម្បីជួយក្រុម”។
Bruno លេងឱ្យក្រុម Sporting បាន១៣៧ប្រកួត និងរកគ្រាប់បាល់បាន៦៣គ្រាប់ក្នុងនាមជាខ្សែបម្រើម្នាក់។ រូបគេក៏បានជាប់ជាជម្រើសជាតិព័រទុយហ្គាល់១៩ប្រកួតផងដែរ ដោយរកបាន២គ្រាប់៕ប្រភព៖ Dailymail