Barcelona ​លត់​ក្រុម Leganes ​៥-០ ​ស្ដារ​មុខ​មាត់​ឡើង​វិញ​

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Leganes ​បាន​ក្នុង​លទ្ធផល ៥-០ ​ឯ​ណោះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​កាល​ពី​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ Lionel Messi ​រក​បាន​២​គ្រាប់​ម្នាក់​ឯង ​ដើម្បី​ជួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Setien ​បាន​ឱកាស​ស្ដា​មុខ​មាត់​ឡើង​វិញ ​ក្រោយ​ពី​ចាញ់​ក្រុម Valencia ​២-០ ​នៅ La Liga ​។ ​ជ័យជម្នះ​នៅ​យប់មិញ ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​និង​ធ្វើ​ការ​ចាប់​ឆ្នោត​ស្វែង​រក​ដៃ​គូ​នៅ​ពេល​​ខាង​មុខ​នេះ​។

​ជ័យជម្នះ​នៅ​យប់មិញ​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ Messi ​ជួយ​ក្រុម​ឈ្នះ​បាន​៥០០​ប្រកួត​ក្នុង​អាជីព​របស់​ខ្លួន​ផង​ដែរ។ ​នេះ​ជា​កំណត់ត្រា​ពិសេស​មួយ​សម្រាប់​កីឡាករ​ល្បី​ឈ្មោះ​ខាង​លើ​នេះ៕ប្រភព៖​ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT