ខ្សែប្រយុទ្ធវ័យក្មេង Joao Felix បានរងរបួស មិនអាចចូលលេងឱ្យក្រុម Atletico Madrid ទល់ក្រុម Real Madrid នៅចុងសប្ដាហ៍នេះបានទេ ក្នុងការប្រកួត La Liga ។
កីឡាករព័រទុយហ្គាល់ខាងលើនេះ បានរងរបួសសាច់ដុំ អំឡុងពេលលេងទល់ក្រុម Leganes កាលពីពេលកន្លងទៅ។ ក្រុមគ្រូពេទ្យរបស់ AT Madrid បានបញ្ជាក់ថាសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ Felix នឹងមិនអាចលេងបានឡើយ ព្រោះរបួសមិនទាន់ជាសះស្បើយ១០០%។ រួបគេនៅមិនទាន់អាចចូលហាត់បានវិញនោះទេ។
ក្រុមរបស់លោក Simeone កំពុងមានបញ្ហានៅតំបន់ប្រយុទ្ធស្រាប់។ ពួកគេមិនឈ្នះ២ប្រកួតចុងក្រោយនេះ ដែលធ្វើឱ្យអ្នកគាំទ្រមិនសូវជាសប្បាយចិត្តនោះទេ។ បច្ចុប្បន្នមានដំណឹងមកថាក្រុមនេះ កំពុងតាមទិញ Cavani ពីក្រុម PSG ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនឱ្យមុតស្រួចឡើងវិញ៕ប្រភព៖ Marca