ក្រុម Real Madrid បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Copa del Rey ហើយ បន្ទាប់ពីយកឈ្នះលើក្រុម Real Zaragoza ក្នុងលទ្ធផល ៤-០ នៅយប់មិញនេះ។
ក្នុងការប្រកួតនេះដែរ ក្រុម Real Madrid បានដាក់ Lucas Vazquez ឱ្យចូលលេង ដើម្បីបំបាត់ការមិនទុកចិត្តរបស់អ្នកគាំទ្រ។ អ្នកគាំទ្រក្រុម Real Madrid បានបន្ទោសនិងមិនទុកចិត្តចំពោះសមត្ថភាពរបស់កីឡាករ Lucas ឡើយ ក្រោយពីខកខានលេងនិងរកគ្រាប់បាល់យូរមកហើយ។

ជាមួយរឿងនេះដែរ Zidane បាននិយាយដូច្នេះថា៖ “រឿងសំខាន់ គឺខ្ញុំទុកចិត្តគាត់។ គាត់ជាក្មេងគួរឱ្យស្រលាញ់ ហើយគាត់តែងតែផ្ដល់គ្រប់យ៉ាងដល់ក្រុមជានិច្ចតាមសមត្ថភាពដែលគាត់មាន។ អ្នកអាចនិយាយអ្វីដែលអ្នកគាត់បាន ហើយយើងក៏ទទួលយកវាដែរ។ តែសម្រាប់ខ្ញុំ ខ្ញុំតែងតែទុកចិត្តគាត់ជានិច្ច”៕ប្រភព៖ Marca