• Boateng ​ទះ​មិត្ត​រួម​ក្រុម​១​កំផ្លៀង ​បង្ក​ជា​ជម្លោះ ​គ្រប់​គ្នា​ចាប់​ឃាត់​ផ្អើល​

    ​ខ្សែ​ការពារ ​Jerome Boateng ​បាន​ទះ​កំផ្លៀង​កីឡាករ Leon Goretzka ​ក្រោយ​ពី​រូបគេ​បាន​ទាត់​បាល់​ទៅ​បុក Boeteng ​អំឡុង​ពេល​ហ្វឹកហាត់​។

    ការ​ប៉ះ​ទង្គិច​គ្នា​នេះ ​បាន​ធ្វើ​ឱ្យ​មិត្ត​រួម​ក្រុម ​និង​លោក ​Hansi Flick ​ដែល​ជា​គ្រូ​បង្វឹក​បាន​ចូល​ទៅ​ជួយ​សម្រួល​ផង​ដែរ ​កុំ​ឱ្យ​មាន​រឿង​កាន់​តែ​ធំ។ ​គេ​សង្កេត​ឃើញ​ថា​អំឡុង​ពេល​ហ្វឹកហាត់​នៅ​ក្លឹប Bayern Munich ​តែងតែ​មាន​ការ​ប៉ះ​ទង្គិច​គ្នា។ ​កីឡាករ​ម្នាក់​ៗ​ហាក់​ដូចជា​ច្រឡោត​ខ្លាំង ​ប៉ុន្តែ​ក្រោយ​ពី​ចប់​ការ​ប្រកួត ពួកគេ​ក៏​ធម្មតា​វិញ ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ។

    រំលឹក​ថា Boateng ​នៅ​ខែ​មករា​នេះ ​ក៏​មាន​ដំណឹង​ថា​ក្លឹប​ជា​ច្រើន​ចង់​បាន​ផង​ដែរ ប៉ុន្តែ​ចុង​ក្រោយ​ខ្សែ​ការពារ​រូប​នេះ​សម្រេច​លេង​នៅ Bayern Munich ​ទៀត។ ​កីឡាករ​វ័យ​៣១​ឆ្នាំ​នេះ ​លេង​នៅ​ក្លឹប Bayern ​៩​ឆ្នាំ​មក​ហើយ ​និង​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន៕ប្រភព៖ Dailymail


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT