At Madrid បង្ខំ​ចរចា​យក​ខ្សែ​ប្រយុទ្ធ​មួយ​រូប មុន​ទីផ្សារ​ដោះដូរ​បិទ​ទ្វារ

សភាពការណ៍​កាន់​តែ​តក់ក្រហល់​ឡើង​ហើយ​នៅ​ទីផ្សារ​ដោះដូរ​តំបន់​អឺរ៉ុប ព្រោះ​សល់​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ដោះដូរ​នឹង​ត្រូវ​បិទ​ទ្វារ ហើយ​ក្លឹប​ដែល​ចង់​បាន​កីឡាករ​ថ្មី​នឹង​ត្រូវ​រង់ចាំ​ដល់​រដូវ​ក្តៅ​ខាង​មុខ។

បង្វែរ​ទៅ​មើល​ក្លឹប Atletico Madrid ពេល​នេះ​កំពុង​តែ​ដុតដៃដុតជើង​ខ្លាំង​ក្នុង​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Edinson Cavani ដែល​តាម​សារព័ត៌មាន L’Equipe បាន​ចុះ​ផ្សាយ​ថា​មុន​ពេល ៤៨ ម៉ោង​នៃ​ការ​បិទ​ទ្វារ At នឹង​ចរចា​ម្តង​ទៀត​លើ​សំណើ​ថ្លៃ​ខ្លួន ១៨ លាន​អឺរ៉ូ​ (សំណើ​ចាស់ ១៥ លាន​អឺរ៉ូ) ទៅ​កាន់​ភាគី​ខាង​ក្លឹប PSG។

បញ្ជាក់​ថា Cavani ជា​ជើង​ស៊ុត​លំដាប់​ទី ១ ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប​បារាំង PSG ប៉ុន្តែ​រដូវ​កាល ២០១៩/២០ នេះ ហាក់​មាន​របួស​ញាំញី គួប​ផ្សំ​នឹង​ការ​មក​ដល់​របស់ Mauro Icardi ញាំង​ឲ្យ​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​សម្រាប់​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ៕

ប្រភព៖ AF

  • At Madrid បង្ខំ​ចរចា​យក​ខ្សែ​ប្រយុទ្ធ​មួយ​រូប មុន​ទីផ្សារ​ដោះដូរ​បិទ​ទ្វារ