FIFA អញ្ជើញក្មេងៗថៃដែលជាប់ក្នុងរូងភ្នំ ទៅទស្សនាប្រកួតផ្តាច់ព្រ័ត្រ World Cup នៅរុស្ស៊ី ប្រសិនពួកគេត្រូវបានយកចេញ និងអាចធ្វើដំណើរបាន

កាលពីថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៨នេះ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានចេញលិខិតសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តទៅដល់ប្រតិបត្តិការក្នុងប្រទេសថៃ នៃការស្វែងរកក្រុមយុវជនបាល់ទាត់មួយក្រុមចំនួន ១៣នាក់ ដែលបានជាប់នៅក្នុងរូងភ្នំនៅភាគខាងជើងប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែ មិថុនាកន្លងទៅ ។

ប្រធានសហព័ន្ធ FIFA លោក Gianni Infantino បានថ្លែងថា « ប្រសិនដូចទៅនឹងអ្វីដែលយើងរំពឹងទុក ថាពួកគេបានជួបជុំក្រុមគ្រួសារវិញ ជាមួយនឹងសុខភាពដែលអាចឲ្យពួកគេធ្វើដំណើរបាន ។ FIFA សម្តែងក្តីរីករាយ នឹងអញ្ជើញពួកគេដើម្បីចូលរួមក្នុងការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup 2018 ក្នុងនាមជាភ្ញៀវកិត្តិយស្ត។ ខ្ញុំ ពិតជាសង្ឃឹមថាពួកគេនឹងអាចចូលរួមជាមួយពួកយើងបាននៅថ្ងៃផ្តាច់ព្រ័ត្រ ដែលវានឹងក្លាយជាពេលវេលាមួយដ៏ស្រស់បំព្រង ចំពោះការរួបរួម និង អបអរ ។

គួរបញ្ជាក់ថា ក្រុមយុវជនបាល់ទាត់របស់ក្លិប Mu Pa ទាំង ១២រូប រួមជាមួយគ្រូបង្វឹករបស់ពួកគេវ័យ ២៥ឆ្នាំ បានជាប់នៅក្នុងរូងភ្នំ Tham Luang ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ ក្នុងទីក្រុងឈៀងរ៉ៃ កាលពីថ្ងៃទី ២៣ ខែ មិថុនាកន្លងមក ។ ក្រោយពីមានការចូលរួមសង្គ្រោះពីក្រុមមន្រ្តីជំនាញជាច្រើនប្រទេស ពួកគេត្រូវបានក្រុមមុជទឹកជំនាញ រកឃើញនៅថ្ងៃទី ២ ខែ កក្កដា ខណៈដែលបច្ចុប្បន្នក្រុមអ្នកសង្គ្រោះកំពុងស្វះស្វែងរកវិធីលឿនបំផុតក្នុងការយកពួួកគេចេញពីទីតាំងដ៏គ្រោះថ្នាក់នោះ ៕

  • FIFA អញ្ជើញក្មេងៗថៃដែលជាប់ក្នុងរូងភ្នំ ទៅទស្សនាប្រកួតផ្តាច់ព្រ័ត្រ World Cup នៅរុស្ស៊ី ប្រសិនពួកគេត្រូវបានយកចេញ និងអាចធ្វើដំណើរបាន