Cristiano Ronaldo ដែលជាកីឡាករបាល់ទាត់ក្នុងលោកនិងជាបុគ្គលលើ Instagram ដែលមាន Follower ច្រើនជាងគេបំផុត ពេលនេះបានកើនឡើងមកដល់តួលេខ ២០០ លាន Follower ហើយ។
ជាកំណត់ត្រាភ្ញាក់ផ្អើលថ្មីមួយញាំងឲ្យ CR7 កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ត្បិតអាយុរបស់លោកហាក់រាងចំណាស់បន្តិចក្តី។
នៅលើ Instagram តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់បានយកឈ្នះលើអ្នកខ្លាំងៗឯទៀតដូចជាតារាចម្រៀងស្រី Ariana Grande (១៧៣ លាន), Dwayne Johnson (១៧០ លាន) និង Selena Gomez (១៦៧ លាន) ស្របពេលគូប្រជែងលើទីលាន Lionel Messi មាន ១៤១ លាន៕