ការប្រកួត Copa del Rey វគ្គ ១៦ ក្រុមចុងក្រោយទីបំផុតបានរកឃើញក្រុមខ្លាំងទាំង ៦ ដែលឆ្ពោះទៅកាន់វគ្គបន្ទាប់ ៨ ក្រុមចុងក្រោយហើយ។
ក្នុងនោះមានដូចជា Real Madrid, Athletic Club, Valencia, Real Sociedad, Villarreal និង Granada។ Real Madrid កាលពីយប់មិញបានយកឈ្នះទៅលើក្រុមកម្រិតមធ្យម Zaragoza នៅលទ្ធផល ៤-០ ឯណោះ។
ក្រុមដែលត្រូវអុតមើលបន្ទាប់មានរវាង Barcelona ឬ Leganes និង Mirandes ឬ Sevilla ដែលត្រូវចាប់យកក្រុមពីរផ្សេងទៀតឆ្ពោះទៅវគ្គបន្ទាប់៕ ប្រភព៖ AF