(វីដេអូ) R.Madrid ចែក​បាល់​ខ្សែ​ការពារ/ប្រយុទ្ធ ស៊ុត ៤ គ្រាប់​នៅ Copa del Rey យប់មិញ

នៅ​ជំនួប​វគ្គ ១៦ ក្រុម Copa del Rey កាល​ពី​យប់​មិញ​ក្លឹប Zaragoza បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ស្តេច​ស Real Madrid នៅ​លទ្ធផល ០-៤ យ៉ាង​ស្ពឹក​មុខ​ខ្លាំង​បំផុត។

គ្រាប់​បាល់​សម្រេច​បាន​ធ្វើ​ឡើង​ដោយ​កីឡាករ​នៅ​តំបន់​ការពារ និង​ប្រយុទ្ធ​ជួរ​មុខ​ទាំង​បី។ នៅ​នាទី ៦ Raphael Varane បើក​ឆាក​នាំ​មុខ​មួយ​គ្រាប់ លុះ​ដល់​នាទី ៣២ ក៏​ប្រយុទ្ធ​ស្លាប Lucas Vazquez ថែម​បាន​គ្រាប់​ទី​ពីរ។

ចូល​ដល់​ទី​ពីរ Vinicius Junior ដែល​ខកខាន​បំប៉ោង​ទី​យូរ​ហើយ​នោះ ក៏​រក​បាន​មួយ​គ្រាប់​នៅ​នាទី ៧២ លុះ Benzema ដែល​ប្តូរ​ចូល​ក៏​រក​បាន​គ្រាប់​បាល់​ទី ៤ មុន​បិទ​ការ​ប្រកួត​ទាំង​ស្រុង។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT