(វីដេអូ) Liverpool បន្ត​កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា ‘ចាញ់’ ក្រោយ​ផ្តួល West Ham ២-០

នៅ​ប្រកួត​ជុំ​ទី ២៤ កាល​ពី​យប់​មិញ ក្លឹប​ហង្ស​ក្រហម Liverpool បាន​យក​ឈ្នះ​ទៅ​លើ​ម្ចាស់​ផ្ទះ West Ham ក្នុង​លទ្ធផល ២-០ ដែល​នេះ​ជា​កំណត់ត្រា​ជ័យជម្នះ​បន្ត ២៣ ប្រកួត (ស្មើ ១) មាន ៧០ ពិន្ទុ​ដាច់​គេ​នៅ Premier League។

Man City ដែល​មាន​ត្រឹម ៥១ ពិន្ទុ​ចាញ់​ដល់​ទៅ ១៩ ពិន្ទុ​ឯ​ណោះ ដែល​នេះ​សញ្ញា​ឆ្ពោះ​ទៅ​ការ​លើក​ពាន​ក៏​កៀក​នឹង​ជិត​បង្ហាញ​ចម្លើយ​ហើយ។

គួរ​រំឭក​ថា​កាល​ពី​យប់​មិញ​សម្រាប់​ជំនួប​នៅ​ទឹកដី​ London Stadium គឺ​គ្រាប់​បាល់​សម្រេច​បាន​ដោយ​កីឡាករ Mohamed Salah នៅ​នាទី ៣៥ និង Alex Oxlade-Chamberlain នៅ​នាទី ៥២។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រកួត​បន្ទាប់​នា​ចុង​សប្តាហ៍​នេះ Liverpool នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ Southampton ស្រប​ពេល​នៅ​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ​សងសឹក​ជុំ​ទី ៤ FA Cup រក​លទ្ធផល​ចាញ់​ឈ្នះ​ទល់ Shrewsbury៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT