Jose ​មិន​អាច​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​បាន​ ព្រោះ Spurs ​ឱ្យ​ត្រឹម​១០​លាន​ផោន​

​លោក Jose Mourinho ​មិន​អាច​ទិញ​ខ្សែ​ប្រយុទ្ធ​ដែល​ខ្លួន​ចង់​បាន​នោះ​ទេ ​ក្រោយ​ពី​ក្លឹប Spurs ​ផ្ដល់​ប្រាក់​ត្រឹម​តែ​១០​លាន​ផោន​ប៉ុណ្ណោះ​ក្នុង​ខែ​មករា​នេះ ដើម្បី​នាំ​យក​កីឡាករ​ថ្មី។

ENFIELD, ENGLAND – NOVEMBER 20: Jose Mourinho, Head Coach of Tottenham Hotspur talks to Harry Kane during the Tottenham Hotspur training session at Tottenham Hotspur Training Centre on November 20, 2019 in Enfield, England. (Photo by Tottenham Hotspur FC/Tottenham Hotspur FC via ​ក្រុម Spurs ​រំពឹង​ថា​នឹង​អាច​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ថ្មី​នៅ​ខែ​មករា​នេះ ដើម្បី​ជំនួស​តំណែង​របស់​កីឡាករ Harry Kane ​ដែល​របួស​ត្រូវ​សម្រាក​ច្រើន​ខែ។ ​លោក Jose ​បាន​ចុច​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​ល្អ​ៗ​ដូចជា  Krzysztof Piatek និង ​Willian Jose ​ជា​ដើម ​ដែល​សុទ្ធ​តែ​ជា​គោលដៅ​ក្រុម​ត្រូវ​ការ​។ ប៉ុន្តែ​បើ​មើល​ទៅ​ថ្នាក់​ដឹក​នាំ​ក្លឹប​វិញ ​ពួកគេ​បាន​ផ្ដល់​ប្រាក់​ត្រឹម​តែ​១០​លាន​ផោន​ប៉ុណ្ណោះ​ឱ្យ​លោក Jose ​ចំណាយ​ទិញ​កីឡាករ​នៅ​ខែ​មករា​នេះ។ ​តាម​ចំនួន​នេះ ​លោក Jose ​នឹង​មិន​អាច​នាំ​យក​កីឡាករ​ដែល​ខ្លួន​លោក​ត្រូវ​ការ​បាន​ឡើយ។

Krzysztof Piatek ​របស់​ក្រុម AC Milan ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃ​ខ្លួន​២៥​លាន​ផោន ​ស្រប​ពេល​កីឡាករ Willian ​វិញ ​តម្លៃ​ខ្លួន​របស់​គេ​ប្រមាណ​ជា​២១​លាន​ផោន។ តម្លៃ​ខ្លួន​នេះ គឺ​ធ្វើ​ឱ្យ Spurs ​មិន​អាច​ទិញ​យក​បាន​ឡើយ ពួកគេ​នឹង​មើល​កីឡាករ​ដទៃ​ទៀត ​ដែល​មាន​តម្លៃ​ទាប​ឬ​ត្រឹម​១០​លាន​ផោន​ប៉ុណ្ណោះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT