Barcelona ​លែង​ចង់​បាន Rodrigo ​ពី​ក្រុម Valencia ​ហើយ​

​ក្រុម FC Barcelona ​បាន​បញ្ចប់​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Rodrigo ​ពី​ក្រុម Valencia ​ហើយ ​ដោយ​បច្ចុប្បន្ន​កំពុង​សំឡឹង​មើល​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ថ្មី​ទៀត។

តាម​គម្រោង ​​ដើម្បី​បាន Rodrigo ​នេះ ​ក្រុម Barcelona ​ត្រូវ​ទិញ Bruno Fernandes  ​ពី​ក្រុម​ Sporting CP ​មក​សិន ​ហើយ​ឱ្យ​ក្រុម Valencia ​ខ្ចី​ជើង ទើប​ពួកគេ​លក់ Rodrigo ឱ្យ។ ​ប៉ុន្តែ​ដោយសារ​តែ​មាន​ភាព​រញ៉េរញ៉ៃ​ខ្លាំង​នេះ​ហើយ ទើប​ក្រុម​អ្នក​មាន​បុណ្យ​លែង​ចង់​បាន​ខ្សែ​ប្រយុទ្ធ​នេះ​ទៀត​ហើយ ​ដោយ​ពួកគេ​កំពុង​រក​មើល​កីឡាករ​ថ្មី ​ធ្វើ​យ៉ាង​ណា​ឱ្យ​ទាន់​មុន​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​នេះ។

​លោក Setien ​ដែល​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Barcelona ​កំពុង​ស្វះស្វែង​ខ្លាំង​ដើម្បី​រក​អ្នក​មក​ជំនួស​តំណែង​របស់ Suarez ​ដែល​រង​របួស​ទៅ។ ​ពួកគេ​ពិបាក​ក្នុង​ការ​រក​គ្រាប់​បាល់ ​ជាក់​ស្ដែង​ទើប​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Valencia ​ក្នុង​លទ្ធផល ២-០ ​ប៉ុណ្ណោះ​ក្នុង​លីគ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT