Zidane ​៖ Real Madrid ​ក៏​ផ្ដោត​លើ Copa del Rey ​ដែរ​ឆ្នាំ​នេះ​

​Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​ដាក់​គោលដៅ​យក​ពាន​រង្វាន់ Copa del Rey ​ផង​ដែរ ​នា​រដូវ​កាល​នេះ ​ក្រោយ​ពី​ក្លឹប​ខកខាន​ឈ្នះ​វា​ជា​យូរ​មក​ហើយ។

​ក្រុម​ Real Madrid ​នឹង​ត្រូវ​លេង​ត​ទល់​ជាមួយ​ក្រុម Real Zaragoza ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់ ​លោក Zidane ​អ្នក​ចាត់ការ​ក្រុម ​បាន​បញ្ជាក់​ថា​លោក​មាន​បំណង​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ពាន​រង្វាន់ Cup ​នេះ។ ​លោក​ថា ​កីឡាករ​ Real Madrid ​មិន​ដែល​មើល​ងាយ​ពាន​រង្វាន់​ណា​មួយ​ទេ ​ហើយ Copa del Rey ​នេះ​ក៏​ជា​អ្វី​ដែល​ក្លឹប​ចង់​ឈ្នះ​ផង​ដែរ។

​ក្នុង​ប្រវត្តិ​ជួប​គ្នា ​ក្រុម Real Zaragoza ​ក៏​ធ្លាប់​ធ្វើ​ឱ្យ Real Madrid ​ចុក​ចាប់​ផង​ដែរ។ ពួកគេ​ធ្លាប់​ឈ្នះ​ក្រុម​អធិរាជ​ស​នេះ ​បាន​ក្នុង​លទ្ធផល ៦-១ ​ឯ​ណោះ​កាល​ពី​ឆ្នាំ​២០០៦​កន្លង​ទៅ ​ក្នុង​ពាន​រង្វាន់ Copa del Rey ​នេះ​ឯង៕ ប្រភព ៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT