ក្នុងថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០១៨នេះ ក្រុមជម្រើសជាតិកម្ពុជា U-19 នឹងត្រូវបន្តការប្រកួតទី ៣របស់ខ្លួន ដោយត្រូវជួបជាមួយនឹងអតីតជើងឯកពីរសម័យកាល មីយ៉ាន់ម៉ា នៅម៉ោង ៧យប់ នៅកីឡដ្ឋាន
Gelora Joko Samudro ។
ឆ្លងកាត់ពីរប្រកួតកន្លងមក កម្ពុជា ឈ្នះព្រុយណេ ៥-០ តែចាញ់ម៉ាឡេស៊ី ២-០ វិញ មាន ៣ពិន្ទុ ឈរលេខរៀងទី ២ ក្នុងពូល B ស្របពេលដែល មីយ៉ាន់ម៉ា ទើបប្រកួត១លើកប៉ុណ្ណោះ គឺស្មើជាមួយនឹងទីម័រខាងកើត ២-២ ។
ក្រុមទាំងពីរបានជួបគ្នាចុងក្រោយបំផុតក្នុងពានរង្វាន់ដដែលនេះ កាលពីឆ្នាំ ២០១៦ ដែលកាលនោះ មីយ៉ាន់ម៉ា បានយកឈ្នះកម្ពុជា ៣ ទល់នឹង ០ ។
សូមរំលឹកថា ពីរលើកដែលមីយ៉ាន់ម៉ា បានឈ្នះពានគឺនៅឆ្នាំ ២០០៣ និង ២០០៥ រីឯកម្ពុជាវិញមិនធ្លាប់ឆ្លងផុតវគ្គជម្រុះពូលម្តងណាឡើយ ។
កីឡាករ១១នាក់ដំបូងរបស់ក្រុមទាំងពីរក្នុងប្រកួតចុងក្រោយ៖
កម្ពុជា៖ ហ៊ុល គីមហ៊ុយ (អ្នកចាំទី) សឿត ណាវ៉ា, ណុប ដាវីដ, ឡុង ម៉េងហាវ, សាន្ត គីមហេង, ឃាង ម៉េងហួរ, ណារ៉ុង កក្កដា, ឱ ភារុណ ឡន ថេន, ហេង ទីណា, ទេស សម្បត្តិ ។
មីយ៉ាន់ម៉ា៖ Zin Nyi Nyi Aung (GK), Than Htike Zin, Aung Wanna Soe, Myat Kaung Khant, Tay Zaw Lin, Pyae Sone Naing, Soe Moe Kyaw, Win Naing Tun, Lwin Moe Aung, Ye Yint Aung, Htet Phyo Wai ។
ក្រៅពីការប្រកួតមួយគូនេះ ក៏មានការប្រកួតផ្សេងទៀតផងដែរក្នុងពូល B គឺម៉ាឡេស៊ី ជួប ព្រុយណេ ម៉ោង ៣:៣០នាទីរសៀល ៕