ប៉ះ​គ្នា​យប់​នេះ​ R.Madrid អត់​មាន Bale ទេ តែ​ខ្សែ​ការពារ​សំខាន់​ត្រលប់​មក​វិញ​ហើយ

នា​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ​លើ​ទំព័រ CTS Sports នឹង​មាន​ការ​ចាក់​ផ្សាយ​ប្រកួត​ពិសេស​រវាង​ក្លឹប Zaragoza និង Real Madrid ដែល​ជា​ជំនួប​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Copa del Rey។

Real Madrid បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត​នា​រាត្រី​នេះ​ហើយ ក្នុង​នោះ​យើង​ឃើញ​មាន​ខ្សែ​ការពារ​ស្លាប​ដ៏​សំខាន់​គឺ Dani Carvajal បាន​ត្រលប់​មក​វិញ ប៉ុន្តែ​ Casemiro, Miliao និង Isco បាន​ខកខាន។

បញ្ជី​កីឡាករ​រួម​មាន​ដូច​ខាង​ក្រោម៖

អ្នកចាំទី: Courtois, Areola and Altube.

ខ្សែការពារ: Carvajal, Ramos, Varane, Nacho, Marcelo and Mendy.

ខ្សែបម្រើ: Kroos, Modric, Valverde and James.

ខ្សែប្រយុទ្ធ: Benzema, Lucas Vázquez, Jovic, Brahim, Vinicius and Rodrygo.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT