AC ឈ្នះ​យប់មិញ បើក​ផ្លូវ​ឲ្យ Zlatan ត្រូវ​ជួប Ronaldo នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ

AC Milan បាន​យក​ឈ្នះ​ទៅ​លើ Torino នៅ​លទ្ធផល ៤-២ នា​វគ្គ ៨ ក្រុម​ចុង​ក្រោយ Coppa Italia កាល​ពី​យប់​មិញ។ ជ័យជម្នះ​នេះ​បាន​រុញ​ឲ្យ AC ត្រូវ​ឆ្លង​ទៅ​ជួប Juventus នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

កាល​ពី​យប់​មិញ Zlatan Ibrahimovic ក៏​មាន​ឱកាស​បំបែក​គ្រាប់​បាល់​មួយ​គ្រាប់​ផង​ដែរ​នៅ​នាទី ១០៨ ទន្ទឹម​ដែល​ការ​ប្រកួត​នោះ​ស្មើ ២-២ នៅ​បញ្ចប់ ៩០ នាទី ហើយ​ថែម​ម៉ោង ១៥ នាទី​ពីរ​ដង​រហូត​ដល់ AC ថែម​បាន​ពីរ​គ្រាប់​ទៀត។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

https://www.youtube.com/watch?v=wVcBy6E4zl0

គួរ​បញ្ជាក់​ថា​ Juventus នឹង​ត្រូវ​តតាំង​ក្លឹប AC Milan នា​ថ្ងៃ​ទី ១២ ​កុម្ភៈ ស្រប​ពេល Napoli ត្រូវ​រង់ចាំ​លទ្ធផល​រវាង​ Inter Milan និង Fiorentina នៅ​វេលា​ម៉ោង ០២:៤៥ នាទី​យប់​នេះ​សិន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT