United ​ថែម​ចុះ​ឡើង​តម្លៃ​ខ្លួន Fernandes ឡើង ៨០ លាន ​ការ​ប្រកាស​ផ្លូវការ​នឹង​ធ្វើ​បន្តិច​ទៀត​នេះ

បើ​តាម​សារព័ត៌មាន Sky Sport បាន​ចុះ​ផ្សាយ​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ខាង​ក្លឹប Mancheseter United និង Sporting លើ​ការ​នាំ​យក Bruno Fernandes គឺ​បាន​ទទួល​ជោគជ័យ​ហើយ ដោយ​ការ​ប្រកាស​ផ្លូវការ​ទំនង​នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​យូរ​ចន្លោះ​ពេល ២៤ ម៉ោង​នេះ។

ប្រភព​បាន​ឲ្យ​ដឹង​ថា​តម្លៃ​ខ្លួន​របស់ Fernandes គឺ​ថ្លៃ ៥៥ លាន​អឺរ៉ូ ប៉ុន្តែ​តាម​ការ​ចរចា​កញ្ចប់​ប្រាក់​ឧបត្ថម្ភ​និង​លក្ខខណ្ឌ​ផ្សេងៗ​បន្ថែម​ឡើង​ដល់ ៨០ លាន​អឺរ៉ូ។

ការ​ចរចា​ដែល​អូស​បន្លាយ​ពេល​យូរ​បែប​នេះ ក៏​ដោយ​សារ​តែ Sporting មាន​បំណង​ចង់​អូសទាញ​ឲ្យ Fernandes ជួយ​ក្លឹប​ដល់​បញ្ចប់​រដូវ​កាល​សិន ប៉ុន្តែ United ហាក់​មិន​ព្រម​ទាល់​តែ​សោះ ព្រោះ​ចាំ​បាច់​ត្រូវ​យក​កីឡាករ​ព័រទុយហ្គាល់​មក​ជួយ​យឹតយោង​ក្លឹប​បាន​ឡើង​ទៅ​លេង UEF A Champions League រដូវ​កាល​ក្រោយ។

គួរ​បញ្ជាក់​ថា​រដូវ​កាល​នេះ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​នៅ​ដី​កំណើត Fernandes រក​បាន ១៣ គ្រាប់​និង Assist ១០ លើក​ជាប់​នាម​ជា​កីឡាករ​ជំនាញ​ខាង​បោះ​បាល់​វែង​ល្អ​បំផុត​មួយ​រូប​នៅ​អឺរ៉ុប៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT