បន្ទាប់ពីការនាំយកនូវកីឡាករ Christian Eriksen ចេញពី Tottenham Hotspur ក្លឹប Inter Milan ក៏បានបើកផ្លូវឲ្យកីឡាករ Matteo Politano ចាកចេញទៅរកទ្រនំថ្មីនៅលក្ខខណ្ឌខ្ចីជើងជាមួយនឹង Napoli។
តាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា Politano បានចាកចេញពី Inter Milan និងទៅចូលរួមនៅ Napoli ហើយ ដោយកិច្ចព្រមព្រៀងខ្ចីជើងមានលក្ខខណ្ឌពិសេសអាចទិញផ្តាច់នៅចុងបញ្ចប់រដូវកាលសម្រាប់ភាគីម្ខាងទៀត។
ចំពោះតម្លៃខ្លួនមិនមានការបង្ហើបច្បាស់លាស់នោះឡើយ តែតាមការប៉ាន់ប្រមាណមើលគឺប្រហែល ២៣ ទៅ ២៥ លានអឺរ៉ូ៕ ប្រភព៖ AF