Inter យក Eriksen បាន​ហើយ​នៅ​តម្លៃ​ជិត ១៧ លាន​ផោន ហើយ​នេះ​លេខ​អាវ​ថ្មី

Inter Milan បាន​ជោគជ័យ​ក្នុង​ការ​នាំ​យក Christian Eriksen នៅ​តម្លៃ​ខ្លួន​ប្រមាណ ១៦,៩ លាន​ផោន​ពី​ក្លឹប Tottenham Hotspur លើ​កុងត្រា​ដល់​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២៤។

បុរស​វ័យ ២៧ ឆ្នាំ​នឹង​ប្រើប្រាស់​អាវ​លេខ ២៤ នៅ​ក្លឹប​ថ្មី Inter Milan ទន្ទឹម​ដែល​កាល​លេង​ឲ្យ​ក្លឹប​ចាស់​រូប​លោក​ពាក់​អាវ​លេខ ២៣។

ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​ការ​មក​ដល់​ទឹកដី​អ៊ីតាលី Eriksen និយាយ៖ “ខ្ញុំ​ពិត​ជា​រំភើប ហើយ​មិន​អាច​នឹង​រង់ចាំ​ក្នុង​ការ​បង្ហាញ​ខ្លួន​ខ្ញុំ​ទៅ​កាន់​អ្នក​គាំទ្រ​ទេ ដោយ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ខ្លាំង​មែនទែន”។

“តួ​លេខ​បាន​បង្ហាញ​ច្បាស់​ហើយ​ថា​ខ្ញុំ​ធ្វើ​បាន​ល្អ​នៅ​អង់គ្លេស ហើយ​ពេល​នេះ​ជា​ពេល​ចាប់ផ្តើម​ការ​ប្រកួតប្រជែង​ថ្មី ខ្ញុំ​ពិត​ជា​រីករាយ​ក្នុង​ការ​មាន​ឱកាស​លេង​នៅ Serie A និង​សម្រាប់​ក្រុម​ដ៏​ធំ​មួយ Inter ជា​ក្លឹប​ដ៏​អស្ចារ្យ”៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT