AC Milan នឹង​ពាក់​ខ្សែ​រុំ​ដៃ​ពណ៌​ខ្មៅ​ដោយ​សារ​ហេតុផល​ម្យ៉ាង ពេល​ប៉ះ Torino យប់​នេះ

AC Milan នឹង​ត្រូវ​តតាំង​ក្លឹប Torino នៅ​ជំនួប Coppa Italia វគ្គ ៨ ក្រុម​ចុង​ក្រោយ​នា​រាត្រី​នេះ វេលា​ម៉ោង ០២ ៤៥ នាទី​រំលង​អាធ្រាត្រ។

នៅ​ប្រកួត​នោះ​ដែរ​ក្លឹប AC Milan នឹង​មាន​ប្រើប្រាស់​ខ្សែ​រុំ​ដៃ​ពណ៌​ខ្មៅ​នៅ​លើ​ខ្លួន​របស់​ពួក​គេ ដើម្បី​ជា​ការ​ឧទ្ទិស​ដល់​ការ​បាត់បង់​ជីវិត​របស់​ស្តេច​បាល់​បោះ​ល្បី​ឈ្មោះ​លោក Kobe Bryant។

គួរ​រំឭក​ថា​ Bryant បាន​បាត់បង់​ជីវិត​នៅ​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដោយ​ស្លាប់​ទាំង​កូន​ស្រី​វ័យ ១៣ ឆ្នាំ​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ទៀត​ផង៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT