Buriram United ជ្រុះចេញ​ពី​ពាន AFC Champions League ក្រោយ​បរាជ័យក្រោមថ្វី​ជើងក្លិប​ចិន

ក្លិប​យក្ស​របស់​ថៃ Buriram United បាន​បញ្ចប់​ដំណើរ​ការ​ប្រកួត​ពាន​រង្វាន់ធំ​ជាង​គេលំដាប់​អាស៊ីហើយ​បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម Shanghai, SIPG FC ក្នុង​លទ្ធផល​៣​ទល់​០​ក្នុង​វគ្គ​ជម្រុះ​ Play-off ។

ក្រោមការ​ប្រកួត​ក្នុង​កីឡដ្ឋាន​បិទទ្វាគ្មាន​អ្នក​ទស្សនា ៣​គ្រាប់​របស់ក្រុម​ Shanghai, SIPG FC រក​បាន​ដោយ​កីឡាករ Shenglong Li ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្របាន​សម្រេច​នៅ​នាទី៧៧ និង​បាន​មក​ពី​ការ​បន្ថែម​ម្នាក់​មួយ​គ្រាប់​របស់​ Hulk នៅ​នាទី​៩០ និង​កីឡាករ Marko Arnautovic​នៅ​នាទី​៩០+។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ជើង​ឯករង​លីគ​កំពូល​ថៃ អស់ឱកាសឡើង​ទៅ​បន្ត​ទៀត​ហើយ​ខណៈ​ដែល  Shanghai, SIPG FC ទទួល​បាន​កៅអី​ការ​ប្រកួតវគ្គ​ជម្រុះ​ក្នុង​ពូល។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT