Courtois៖ ​ខ្ញុំ​ចង់​ឈ្នះ La Liga ​និង UCL ជាមួយ Real Madrid ​

អ្នក​ចាំទី Thibaut Courtois ​របស់​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​ខ្លួន​ចង់​ឈ្នះ​ពាន​រង្វាន់ La Liga ​និង UEFA Champions League ​នា​រដូវ​កាល​នេះ​។

​ក្រោយ​ពី​រដូវ​កាល​ដំបូង​រង​ការ​រិះគន់​ខ្លាំង​ Courtois ​បាន​ប្រឹងប្រែង​ខ្លាំង​នា​​រដូវ​កាល​នេះ ​និង​ជាប់​ឈ្មោះ​ជា​អ្នក​ចាំទី​ល្អ​ម្នាក់​ផង​ដែរ។ ​អតីត​កីឡាករ Atletico Madrid ​បាន​បញ្ជាក់​ថា​ខ្លួន​ខំ​ប្រឹង​លើស​ដើម ​នៅ​ពេល​ទទួល​បាន​ការ​រិះគន់​កាល​ពី​រដូវ​កាល​ដំបូង ​ហើយ​ការ​ខំ​ហ្វឹកហាត់​លើស​ដើម​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ខ្លួន​សម្រេច​បាន​លទ្ធផល​ដូច​បច្ចុប្បន្ន​ជួយ​ក្រុម​ឈរ​នៅ​កំពូល​តារាង La Liga ​បាន​។

​អ្នក​ចាំទី​វ័យ​២៧​ឆ្នាំ​បាន​បន្ថែម​ទៀត​ថា​៖ “ខ្ញុំ​ចង់​ឈ្នះ​ពាន​រង្វាន់ La Liga ​និង UEFA Champions League ​ជាមួយ​ក្រុម Real Madrid ​។ ​វា​ជា​អ្វី​ដែល​ខ្ញុំ​ចង់​សម្រេច​ឱ្យ​បាន។ ​ការ​លេង​នៅ​ក្លឹប​នេះ គឺ​អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់​គ្រប់​ពេល​វេលា។ គ្រប់​ការ​ប្រកួត​សុទ្ធ​តែ​សំខាន់ ​ហើយ​គោលដៅ​គឺ​ត្រូវ​យក​ជ័យជម្នះ​ឱ្យ​បាន”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT