មើល​ស្ថិតិ​នេះ បាន​ដឹង Courtois រដូវ​កាល​នេះ​ខ្លាំង ហើយ​ទើប​តែ​របូត ១០ គ្រាប់​ទេ

Thibaut Courtois នា​រដូវ​កាល ២០១៩/២០ នេះ បាន​នឹង​កំពុង​បង្កើត​ភាព​ភ្ញាក់ផ្អើល​ខ្លាំង តាម​រយៈ​ការ​សង្រ្គោះ​បាល់​ល្អៗ​ជា​ច្រើន​រាប់​ភ្លេច និង​ជួយ​ឲ្យ Real Madrid កំពុង​គ្រោង​តំណែង​នៅ​កំពូល​តារាង​បណ្តោះ​អាសន្ន។

១៨ ប្រកួត​សរុប​ដែល Courtois បាន​បង្ហាញ​ខ្លួន​រដូវ​កាល​នេះ គឺ​រូប​គេ​ទប់​បាល់ Clean Sheet មិន​ឲ្យ​របូត​ដល់​ទៅ ១០ ប្រកួត​ឯ​ណោះ ខណៈ​ការ​របូត​គ្រាប់​បាល់​សរុប​មាន​ត្រឹម ១០ គ្រាប់ ពោល​ជា​ស្ថិតិ​មធ្យម​មិន​ដល់ ១ គ្រាប់/ប្រកួត​ផង។

គួរ​រំឭក​ថា Courtois កាល​ពី​រដូវ​កាល​ចាស់​មិន​បាន​ល្អ​ដូច​ពេល​នេះ​ទេ រហូត​ជាប់​រហ័ស​នាម​ ‘អ្នកចាំទី​សារុង’ ទៀត​ផង។

Courtois ត្រូវ​បាន Madrid ទិញ​យក​ពី Chelsea នា​ថ្ងៃ​ទី ៩ សីហា ឆ្នាំ ២០១៨ នៅ​តម្លៃ​ខ្លួន​ប្រមាណ ៦៥ លាន​អឺរ៉ូ៕

ប្រភព៖FootballArena

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT