Eriksen ​ពិនិត្យ​សុខភាព​ជោគជ័យ​នៅ Inter Milan ​ហើយ​

​ខ្សែ​បម្រើ Christian Eriksen ​បាន​ពិនិត្យ​សុខភាព​ជោគជ័យ​នៅ​ក្លឹប Inter Milan ​ហើយ ​ក្នុង​ការ​ផ្ទេរ​ចេញ​ពី​ក្រុម Spurs ​ក្នុង​តម្លៃ​១៧​លាន​ផោន​។

​ក្រុម Spurs ​របស់​លោក Jose Mourinho បាន​សម្រេច​ចិត្ត​លក់ Eriksen ​ចេញ​ហើយ​ឱ្យ​ទៅ​ក្រុម Inter Milan ​ហើយ ​ក្រោយ​ពី​ធ្វើ​ការ​ចរចា​គ្នា​ជា​ច្រើន​ថ្ងៃ​កន្លង​មក។ ​កីឡាករ​វ័យ​២៧​ឆ្នាំ​នេះ ​បាន​ពិនិត្យ​សុខភាព​បាន​យ៉ាង​ជោគជ័យ ​ហើយ​ការ​បង្ហាញ​ខ្លួន​ក្នុង​ឯកសណ្ឋាន​ក្រុម Inter ​នឹង​កើត​មាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

​លោក Jose ​បាន​បញ្ជាក់​ថា​លោក​បាន​ឃាត់​កីឡាករ​Eriksen ​ដែរ ប៉ុន្តែ​រូបគេ​បាន​សម្រេច​ចិត្ត​ដើម្បី​ស្វែង​រក​បទ​ពិសោធ​ថ្មី​ទៅ​ហើយ។ ​យ៉ាងណាមិញ ​លោក​ក៏​កំពុង​ដុតដៃ​ដុត​ជើង ​ដើម្បី​ស្វែង​រក​កីឡាករ​ថ្មី​មក​ជំនួស​កន្លែង​នេះ ​និង​តំបន់​ប្រយុទ្ធ​ខាង​លើ​ផង​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT