Barcelona ចុច​ឈ្មោះ​អ្នក​ត្រូវ​មក​ជំនួស Suarez តែ​មិនមែន Aubameyang

តាម​របាយការណ៍​ចុង​ក្រោយ​ពី​សារព័ត៌មាន Mail បាន​ឲ្យ​ដឹង​ថា​ Barcelona កំពុង​ស្ថិត​ក្នុង​ការ​ចរចា​យ៉ាង​តក់ក្រហល់​មួយ​រវាង​ភាគី​ខាង​ក្លឹប Valencia លើ​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Rodrigo មក​ចូលរួម​នៅ Camp Nou ដើម្បី​ជំនួស​ការ​ខកខាន​របស់ Luis Suarez ដែល​រង​របួស​រយៈ​ពេល​យូរ។

កន្លង​ទៅ​ក្រុម​ឈ្នះ​ជើង​ឯក LaLiga ធ្លាប់​ល្ហិចល្ហៀង​ថា​ចង់​យក Aubameyang ប៉ុន្តែ​ទំនង​ជា​បរាជ័យ ព្រោះ​កាំភ្លើង​ធំ​ទារ​តម្លៃ​ខ្លួន​ខ្ពស់​យ៉ាង​ទាប ៥០ លាន ផោន​ឯ​ណោះ​សម្រាប់​កីឡាករ​វ័យ ៣០ ឆ្នាំ​របស់​ពួកគេ។

គួរ​បញ្ជាក់​ថា​អតីត​យុវជន​នៅ R.Madrid [Rodrygo] រក​បាន ៨ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ២១ លើក។ បន្ថែម​ពី​នេះ​ចំពោះ​ការ​ចរចា​លើ Rodrygo អាច​នឹង​ពាក់ព័ន្ធ​ការ​ចង់​បាន Nelson Semedo របស់ Valencia ថែម​មួយ​ទៀត បែប​នេះ​ក៏​ទំនង​នឹង​មាន​ការ​ដោះដូរ​នៅ​លក្ខខណ្ឌ​ណា​មួយ​តាម​ដែល​អាច​ទៅ​រួច​ផង​ដែរ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT