(វីដេអូ) Arsenal យក​ឈ្នះ Bournemouth ឆ្លង​ទៅ​កាន់​ FA Cup ជុំ​ទី ៥ ហើយ

កាំភ្លើង​ធំ Arsenal បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប Bournemouth នៅ​លទ្ធផល ១-២ នា​ជុំ​ទី ៤ នៃ​ព្រឹត្តិការណ៍ FA Cup កាល​ពី​យប់​មិញ។

ឱកាស​គ្រប់គ្រង​បាល់ ​Arsenal មាន​ច្រើន​ជាង​ដល់​ទៅ ៦០ ភាគរយ និង​ស៊ុត​ចំ​គោលដៅ ៣ លើក ស្រប​ពេល​ម្ចាស់​ផ្ទះ​គ្រប់គ្រង​បាល់ ៤០ ភាគរយ និង​ស៊ុត​ចំ​គោលដៅ ២ លើក។ នៅ​នាទី ៥ កីឡាករ Bukayo Saka ជា​អ្នក​បំបែក​គ្រាប់​បាល់​បើក​ឆាក មុន​ពេល Eddie Nketiah តាម​គ្រាប់​ទី​ពីរ​នៅ​នាទី ២៦។ រហូត​ដល់​នាទី ៩០+៤ ទើប​ Sam Surridge តាម​បាន​មួយ​គ្រាប់​សង តែ​នៅ​ទទួល​​បាន​បរាជ័យ​ដដែល។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

https://www.youtube.com/watch?v=nhJ3TTV7ki8

រំឭក​ថា Arsenal នៅ​ជុំ​បន្ទាប់​ត្រូវ​ជួប​គ្នា​ជាមួយ Portsmouth ខណៈ Man City ត្រូវ​ប៉ះ Sheffield Wednesday រី​ឯ Chelsea អាច​ប្រឈម​ត្រូវ​តតាំង​នឹង Liverpool ឬ Shrewsbury Town៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT