Simeone ​៖ AT Madrid ​នឹង​ពង្រឹង​ក្រុម​ល្អ​វិញ ​ដោយ​សកម្មភាព ​មិន​គ្រាន់​តែ​និយាយ​ទេ​

​ក្រុម Atletico Madrid ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Leganes ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​កាល​ពី​យប់មិញ​នេះ។

កត្ដា​ធ្វើ​មិន​បាន​ល្អ​២​ប្រកួត​ជាប់​គ្នា​មក​នេះ ​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​លើ​ការ​ដឹក​នាំ​របស់​លោក Simeone ​ជា​ខ្លាំង ត្បិត​អី​ក្រុម​បច្ចុប្បន្ន​ធ្លាក់​ដល់​លេខ​៥​ក្នុង​តារាង​ទៅ​ហើយ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អ្នក​ចាត់ការ​ក្រុម AT Madrid ​បាន​និយាយ​ថា​ក្រុម​របស់​លោក​នឹង​ត្រលប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​វិញ ​ហើយ​លោក​មិន​ចង់​និយាយ​អ្វី​ច្រើន​ឡើយ សូម​ឱ្យ​អ្នក​គាំទ្រ​ចាំ​មើល​សកម្មភាព​វិញ​ល្អ​ជាង​។

“យើង​ធ្វើ​មិន​បាន​ល្អ ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​ច្រើន​ឡើយ។ យើង​នឹង​ប្រឹងប្រែង​ឡើង​វិញ ​ដើម្បី​បង្ហាញ​អ្នក​គាំទ្រ​របស់​យើង ​ជា​ជាង​ការ​និយាយ​ច្រើន​រក​លេះ​ដោះ​សារ។ យើង​នឹង​រក​ចំណុច​អវិជ្ជមាន​ក្នុង​ក្រុម ដើម្បី​កែ​តម្រូវ​វា​ឡើង​វិញ។ ក្នុង​នាម​ជា​គ្រូ​បង្វឹក ​ខ្ញុំ​ជា​អ្នក​រ៉ាប់រង​នូវ​លទ្ធផល​ទាំង​អស់”។ សម្ដី​របស់​លោក Simeone ​អ្នក​ចាត់ការ​ក្រុម Atletico Madrid ​៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT