មិន​ធម្មតា! កូន​បិសាច​វ័យ ១៨ ឆ្នាំ Greenwood បំបែក​កំណត់ត្រា​ខកខាន​កើត​មាន ៣៦ ឆ្នាំ​មុន

Mason Greenwood ក៏​បាន​ចូលរួម​ចំណែក​ស៊ុត​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ ៦-០ ទៅ​លើ​ក្លឹប Tranmere Rovers នៅ​វគ្គ​ជុំ​ទី ៤ FA Cup កាល​ពី​យប់​មិញ​ផង​ដែរ ទន្ទឹម​នឹង​នេះ​ Greenwood ក៏​បំបែក​បាន​កំណត់ត្រា​ដ៏​អស្ចារ្យ​ខកខាន​កើត​មាន ៣៦ ឆ្នាំ​មុន។

កាល​ពី​ឆ្នាំ ១៩៨៤ លោក Norman Whiteside ធ្លាប់​សម្រេច​បាន​ម្តង ហើយ​ថ្មីៗ​នេះ Greenwood ក៏​ធ្វើ​បាន​ម្តង​ទៀត​នាម​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ដែល​អាច​រក​បាន ១០ គ្រាប់​ឲ្យ​ក្លឹប Man Utd។

បង្ហាញ​ខ្លួន​នៅ​ជម្រើស​ដំបូង​បាន ១៣ លើក​ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប ៣៤ ប្រកួត ដោយ​រក​បាន ១០ គ្រាប់​ហើយ​សម្រាប់​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ។

បញ្ជាក់​ថា​យុវជន​កើត​ឆ្នាំ ២០០១ រូប​នេះ បើ​តាម​តម្លៃ​ខ្លួន​ស្ទាបស្ទង់​បច្ចុប្បន្ន​ថ្លៃ​ប្រហែល ២០ លាន​អឺរ៉ូ ដែល​មាន​កុងត្រា​សេសសល់​ជាមួយ United ដល់​ថ្ងៃ​ទី ៣០ មិថុនា ឆ្នាំ ២០២៣៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT