សមាជិកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងជ្រើសរើសយុវជនថ្នាលចូលហ្វឹកហាត់ សម្រាប់អ្នកកើតចន្លោះឆ្នាំ២០០១-២០០៣។
តាមការប្រកាសលើ Facebook របស់ក្លឹប ព្រះខ័នរាជនឹងបើកការចម្រាញ់យុវជននៅថ្ងៃទី១៥ ខែកក្កដាខាងមុខ នៅទីលាន Urban ផ្លូវ៦០ម៉ែត្រ។ សម្រាប់យុវជនធ្វើតេស្តិ៍ត្រូវភ្ជាប់ជាមួយសំបុត្រកំណើតទៅចូលរួម។ ចំពោះពេលវេលាគឺចាប់ពីម៉ោង៨:០០ព្រឹកដល់១០:០០ព្រឹក។
ព្រះខ័នរាជស្វាយរៀង ជាក្លឹបជោគជ័យជាងគេលើការបណ្តុះបណ្តាលយុវជនដែលលេចចេញជាធនធានជម្រើសជាតិក្រុមធំបច្ចុប្បន្នដូចជា ណុប តុលា ប្រាក់ មុន្នីឧត្តម…ជាដើម។
អត្ថបទទាក់ទង
គ្រូបង្វឹកថ្មីរបស់កម្ពុជាដើរមើលសមត្ថភាពកីឡាករក្នុងលីគបណ្ដើរៗមុនពេលកោះហៅចូលជម្រើសជាតិ
អាស៊ីអឺរ៉ុបនិងស្វាយរៀងទាត់បញ្ចូលទីគ្នាដល់ទៅ៧គ្រាប់ ខណៈអង្គរថាយហ្គឺរយកបាន៣ពិន្ទុពីនគរបាលជាតិ
លទ្ធផល MCL ល្ងាចនេះ៖ ភ្នំពេញក្រោនបន្តភាពខ្លាំងរបស់ក្រោយឈ្នះម្ចាស់ផ្ទះបឹងកេត២ទល់១
CNCC និង Forward Sportwear ក្លាយជាដៃគូសហការរដូវកាល ២០២១