(វីដេអូ) ដឹង​មូលហេតុ​ដែល​ Neymar ចេញ​ស្ទាយ​អបអរ​លើក​ដៃ​លេខ ២៤ ហើយ

PSG បាន​យក​ឈ្នះ​ទៅ​លើ Lille ក្នុង​លទ្ធផល ០-២ ដែល​ជា​គ្រាប់​បាល់​សម្រេច​បាន​ទាំង​ស្រុង​ដោយ​កីឡាករ Neymar Jr នៅ​នាទី ២៨ និង ៥២។

ទន្ទឹម​នឹង​ការ​បញ្ចេញ​ស្ទាយ​អបអរ Neymar បាន​ធ្វើ​ការ​ឧទ្ទិស​ដល់​កីឡាករ​បាល់បោះ​ដ៏​ល្បី​ឈ្មោះ​គឺ​លោក Kobe Bryant ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ធ្លាក់​ឆេះ​ឧទ្ធម្ភាគចក្រ​នា​ព្រឹក​ថ្ងៃ​ទី ២៧ មករា ឆ្នាំ ២០២០ នេះ។ Neymar បានលើកដៃជាសញ្ញាលេខ ២៤ តំណាង​ឲ្យលេខអាវរបស់ Bryant។

ទស្សនាវីដេអូខាងក្រោម៖

គួរ​រំឭក​ថា Bryant ត្រូវ​បាន​រាប់​បញ្ចូល​ជា​វីរបុរស​បាល់បោះ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប និង​ជា​តួ​ឯក​របស់​ក្រុម​បាល់​បោះ Los Angeles Lakers ដែល​លោក​បាន​ចំណាយ​ពេល​ ២០ ឆ្នាំ​នៃ​អាជីព​នៅ​ទី​នោះ ធ្លាប់​ឈ្នះ​ជើង​ឯក NBA ៥ សម័យ​កាល និង​ជាប់​ឈ្មោះ MVP នា​វគ្គ​ផ្តាច់ព្រ័ត្រ ២ លើក​ផង​ដែរ៕

  • (វីដេអូ) ដឹង​មូលហេតុ​ដែល​ Neymar ចេញ​ស្ទាយ​អបអរ​លើក​ដៃ​លេខ ២៤ ហើយ