វីរបុរស​ឈ្នះ​ជើង​ឯក​បាល់​បោះ ៥ សម័យ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ស្លាប់​ជាមួយ​កូន​ស្រី​អាយុ ១៣ ឆ្នាំ

ជា​សារ​រំលែក​ទុក្ខ​មួយ​សម្រាប់​ការ​បាត់បង់​ជីវិត​របស់​វីរបុរស​បាល់បោះ​លោក Kobe Bryant ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​អំឡុង​ពេល​ចុះចត​នៅ​ឯ​ទីក្រុង Calabasa រដ្ឋ California សហរដ្ឋអាមេរិក នៅ​ព្រឹក​ថ្ងៃ​អាទិត្យ (ត្រូវ​នឹង​យប់​ឈាន​ចូល​ថ្ងៃ​ចន្ទ​ម៉ោង​នៅ​កម្ពុជា)។

Bryant បាន​ស្លាប់​ក្នុង​វ័យ ៤១ ឆ្នាំ ជាមួយ​នឹង​កូន​ស្រី​ឈ្មោះ Gianna ដែល​មាន​វ័យ ១៣ ឆ្នាំ រួម​ទាំង​មនុស្ស ៣ នាក់​ឯ​ទៀត​នៅ​លើ​ឧទ្ធម្ភាគចក្រ​ឯកជន​មួយ​គ្រឿង។ តាម​អ្នក​រាយការណ៍​ពី​ប្រធាន​ក្រុម​ពន្លត់​អគ្គិភ័យ​ Tony Imbrenda ប្រាប់​ថា៖ “ជា​អកុសល​គ្មាន​អ្នក​រស់រាន​មាន​ជីវិត​នោះ​ទេ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ”។

គួរ​រំឭក​ថា Bryant ត្រូវ​បាន​រាប់​បញ្ចូល​ជា​វីរបុរស​បាល់បោះ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប និង​ជា​តួ​ឯក​របស់​ក្រុម​បាល់​បោះ Los Angeles Lakers ដែល​លោក​បាន​ចំណាយ​ពេល​ ២០ ឆ្នាំ​នៃ​អាជីព​នៅ​ទី​នោះ ធ្លាប់​ឈ្នះ​ជើង​ឯក NBA ៥ សម័យ​កាល និង​ជាប់​ឈ្មោះ MVP នា​វគ្គ​ផ្តាច់ព្រ័ត្រ ២ លើក​ផង​ដែរ៕

ប្រភព៖ AF​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT