Juventus ស្គាល់​រសជាតិ​​បរាជ័យ​ជា​លើក​ទី ២ ​ក្រោយ Napoli យក​បី​ពិន្ទុ​យប់មិញ

នេះ​ជា​បរាជ័យ​លើក​ទី ២ ហើយ​ក្នុង​រដូវ​កាល​នេះ​សម្រាប់​ក្លឹប Juventus ដែល​ឈរ​នៅ​កំពូល​តារាង Serie A។ Juventus បាន​ចាញ់ Napoli ក្នុង​ដី ២-១ កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៧ មករា ឆ្នាំ ២០២០ ជា​ជំនួប​ជុំ​ទី ២១ ក្នុង​ក្របខ័ណ្ឌ។

ឱកាស​គ្រប់គ្រង​បាល់ Napoli មាន​ ៥២ ភាគរយ ស៊ុត​ចំ​គោលដៅ ៤ លើក ខណៈ​ក្រុម​ភ្ញៀវ Juventus ស៊ុត​ចំ​ ៤ លើក គ្រប់គ្រង​បាល់ ៤៨ ភាគរយ។

នៅ​នាទី​ ៦៣ កីឡាករ Piotr Zielinski បើក​ឆាក​មួយ​គ្រាប់​មុន រហូត​ដល់​នាទី ៨៦ ទើប Lorenzo Insigne បន្ថែម​មួយ​គ្រាប់​ទៀត។ ទើប​ដល់​នាទី ៩០ Cristiano Ronaldo មាន​ឱកាស​តាម​បាន​មួយ​គ្រាប់ ប៉ុន្តែ​មិន​អាច​ស្មើ​ដដែល៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=1sOfjy6EuAE

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT