(វីដេអូ) ចែក​បាល់​ស៊ុត​តាំង​ពី​ខ្សែ​ការពារ​ដល់​ប្រយុទ្ធ Man United លុត​គេ​យប់​មិញ ៦-០

នៅ​ប្រកួត​វគ្គ​ជម្រុះ FA Cup ជុំ​ទី ៤ កាល​ពី​យប់​មិញ ក្លឹប​បិសាច​ក្រហម Manchester United បាន​យក​ឈ្នះ​ទៅ​លើ Tranmere នៅ​លទ្ធផល ៦-០ ដោយ​ចែក​បាល់​គ្នា​ស៊ុត​តាំង​ពី​កីឡាករ​លេង​នៅ​តំបន់​ការពារ ឡើង​មក​ដល់​តំបន់​ប្រយុទ្ធ។

United មាន​ឱកាស​ស៊ុត​សរុប ២៣ លើក​ចំ​គោលដៅ ៩ លើក សម្រេច​ទី​បាន ៦ គ្រាប់​គ្រប់គ្រង​បាល់​ដល់​ទៅ ៧២ ភាគរយ។ គ្រាប់​បាល់​ទាំង​អស់​ភាគច្រើន​កើត​ឡើង​នៅ​តង់​ទី​មួយ ដោយ​រួម​មាន​ការ​សម្រេច​បាន​ដោយ Harry Maguire, Diogo Dalot, Jesse Lingard, Phil Jones, Anthony Martial និង Mason Greenwood។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

https://www.youtube.com/watch?v=jFiMYP8qnE4

បញ្ជាក់​ថា​កាល​ពី​យប់​មិញ Liverpool បាន​ត្រឹម​ស្មើ​ជាមួយ Shresbury ២-២ ទៅ​វិញ ខណៈ Man City ស៊ី Fulham ៤-០។ នៅ​យប់​នេះ​មាន​មួយ​​គូ​បិទ​ជុំ​ទី ៤ គឺ Bournemouth ប៉ះ Arsenal មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT