ក្រុម Roma បានខ្ចីជើងកីឡាករ Carles Perez ពីក្រុម Barcelona រហូតដល់ចប់រដូវកាលនេះ ជាមួយលក្ខខណ្ឌទិញយកដាច់តែម្ដង ក្នុងតម្លៃ១៣លានអឺរ៉ូ។Perez វ័យ២១ឆ្នាំជាកីឡាករឆ្នើមម្នាក់របស់ក្រុម Barcelona ។ ប៉ុន្តែដោយសារតែរូបគេមិនស្ថិតក្នុងគម្រោងរបស់លោក Setien អ្នកចាត់ការថ្មី ទើបខ្លួនស្នើសុំចាកចេញតែម្ដង។ Roma ជាក្លឹបមួយដែលបានដាក់សំណើមុនគេ ដោយខ្ចីជើងយកទៅលេងរហូតដល់ចប់រដូវកាលនេះ ហើយប្រសិនបើមើលឃើញថាល្អនិងទិញយកដាច់តែម្ដងក្នុងតម្លៃខ្លួន១៣លានអឺរ៉ូ។
Perez លេងនៅ La Liga បាន១០ប្រកួតដែរនារដូវកាលនេះ និងរកបាន១គ្រាប់។ ខ្សែប្រយុទ្ធស្លាបរូបនេះក៏មានឈ្មោះលេងក្នុងបញ្ជីជម្រើសជាតិក្រោមអាយុ២១ឆ្នាំរបស់ជម្រើសជាតិអេស្ប៉ាញផងដែរ៕